ចាប់ផ្តើម​ដំណើរ​របស់អ្នក​ឆ្ពោះទៅរក​និរន្តរភាព​ជាមួយ​នឹង​ការប្រើប្រាស់​កម្រង​សំណួរ​ស្វ័យវាយតម្លៃ​ដែលងាយស្រួល​ប្រើប្រាស់​របស់​​យើង សម្រាប់​ក្រុមហ៊ុន​ដែលកំពុងប្រតិបត្តិការ​ក្នុង​ប្រទេសកម្ពុជា។ កម្រងសំណួរណែនាំនេះ ត្រូវបានរចនាឡើង ដើម្បី​ជួយ​អ្នក​ឱ្យយល់ដឹង​កាន់តែច្បាស់​អំពី​ការអនុវត្ត​និរន្តរភាព​បច្ចុប្បន្ន​របស់អ្នក និង​កំណត់រក​ចំណុច​ត្រូវកែលម្អ។​
នៅពេល​បញ្ចប់កម្រង​សំណួរនេះ​ អ្នក​ក៏អាច​ចូល​ទៅប្រើប្រាស់​ធនធាន និង​ឧបករណ៍​បន្ថែម​ផ្សេងទៀត​នៅលើ​វែបសាយត៍នេះ​ ដើម្បី​ជួយអ្នក​ឱ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​និរន្តរភាព​  ព្រមទាំង​ចាត់វិធានការ​ប្រកបដោយ​អត្ថន័យ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ជាវិជ្ជមាន។​
ប្រសិនបើត្រូ​​វការជំនួយបន្ថែម ឬមាន​សំណួរជាក់លាក់​ណាមួយ សូមទាក់ទង​មកកាន់​ក្រុមការងារមជ្ឈមណ្ឌល RBH!

 


Assessment Section

ការអនុវត្ត HREDD - កម្រិតចំណេះដឹង - ការយល់ដឹង

01. តើ​អ្នក​ដឹង​អំពី​បទប្បញ្ញត្តិ​ត្រួតពិនិត្យ​ភាពត្រឹមត្រូវ​ស្ដីពី​ការការពារសិទ្ធិមនុស្ស និងបរិស្ថានថ្មីទេ?

ការអនុវត្ត HREDD - លក្ខខណ្ឌតម្រូវខ្សែសង្វាក់ផ្គត់ផ្គង់

02. តើអ្នកទិញ អតិថិជន វិនិយោគិន ឬតួអង្គផ្សេងទៀតមានលក្ខខណ្ឌតម្រូវនិរន្តរភាពជាក់លាក់សម្រាប់ក្រុមហ៊ុនរបស់អ្នក និងអ្នកផ្គត់ផ្គង់របស់ខ្លួនឬទេ?

បុគ្គលិក

03. តើក្រុមហ៊ុនរបស់អ្នកមានអ្នកគ្រប់គ្រងដែលទទួលខុសត្រូវចំពោះផលប៉ះពាល់សង្គម និងបរិស្ថានដែរឬទេ?

ក្រមប្រតិបត្តិ

04. តើក្រុមហ៊ុន​របស់អ្នក​មាន​ក្រមប្រតិបត្តិ (CoC) ដែរឬទេ?

យុទ្ធសាស្ត្រ បរិស្ថាន

05. តើក្រុមហ៊ុន​របស់អ្នក​មានយុទ្ធសាស្ត្រ ឬ​គោលដៅ​បរិស្ថាន​ដែលបានកំណត់​សម្រាប់ឆ្នាំបន្ទាប់ដែរ ឬទេ?

យុទ្ធសាស្ត្រសិទ្ធិមនុស្ស

06. តើក្រុមហ៊ុន​របស់អ្នក​មានយុទ្ធសាស្ត្រ ឬ​គោលដៅ​ដែលបានកំណត់សម្រាប់​ការកែលម្អលក្ខខណ្ឌ​ការងារ​ និងការគោរព​សិទ្ធិមនុស្ស​ដែរ ឬទេ?

ការវិភាគហានិភ័យ

07. តើក្រុមហ៊ុនរបស់អ្នកមានដំណើរការវាយតម្លៃហានិភ័យដើម្បីកំណត់រកស្ថានភាពគ្រោះថ្នាក់ និងហានិភ័យជាក់ស្តែង និងដែលអាចនឹងកើតឡើងទាក់ទងនឹងផលប៉ះពាល់សិទ្ធិមនុស្ស និងបរិស្ថានដែរឬទេ?

វិធានការបង្ការ

08. តើក្រុមហ៊ុនរបស់អ្នកចាត់វិធានការដើម្បីការពារការរំលោភសិទ្ធិការងារ ឬការប៉ះពាល់បរិស្ថាន ឧ. ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតដែរឬទេ?

នីតិវិធីប្ដឹងតវ៉ា

09. តើក្រុមហ៊ុនរបស់អ្នក មានផ្តល់យន្តការប្ដឹងតវ៉ា ក្នុងលក្ខណៈមួយ ដែលនិយោជិតអាចដាក់ពាក្យប្ដឹងតវ៉ាទាក់ទងនឹងលក្ខខណ្ឌការងារ និងស្វែងរកការដោះស្រាយសម្រាប់បញ្ហាទាំងនោះដែរឬទេ?

រាយការណ៍ កត់ត្រាឯកសារ និងផ្សព្វផ្សាយ

10. តើក្រុមហ៊ុនរបស់អ្នកមានដំណើរការកត់ត្រា តាមដាន និងរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ខ្លួនដែរឬទេ? ដំណើរការនេះអាចរួមមានការប្រើប្រាស់ឧបករណ៍ ប្រព័ន្ធតាមដាន ឬសន្លឹកទិន្នន័យពិសេស

វិញ្ញាបនបត្រ

11. តើក្រុមហ៊ុនមានទទួលបានវិញ្ញាបនបត្រពាក់ព័ន្ធនឹងបរិស្ថាន ឬទំនួលខុសត្រូវសង្គម (ឧ. ISO 14001 ឬ SA8000) សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែរឬទេ?

ជំនួយចាំបាច់

12. តើ​អ្នក​ជឿ​ថា​ក្រុមហ៊ុន​របស់​អ្នក​អាចនឹង​មាន​ផែនការកែ​លម្អ​នីតិវិធី​ណា​មួយ​ដែល​មាន​រៀបរាប់ខាង​ក្រោម​នា​ពេល​អនាគត​ដែរ​ឬ​ទេ?
  • បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យ
  • ធ្វើការវិភាគ ហានិភ័យត្រឹមត្រូវ និងការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្ស និងបរិស្ថាន
  • កំណត់វិធានការបង្ការ និងវិធានការដោះស្រាយ
  • គ្រប់គ្រងសកម្មភាពរាយការណ៍ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវ

Voluntary Basis

If you want to get in touch with RBH, please leave your contact details.

The data collected in this online questionnaire will be treated with the utmost confidentiality and will not be disclosed to any third parties, other than the RBH Cambodia Team (Eurocham and GIZ FABRIC Cambodia). The final report generated from this questionnaire will be completely anonymous and will not contain any identifiable information. Your participation in this assessment is voluntary, and you may choose to withdraw at any time. By completing this questionnaire, you acknowledge that you have read and understand our privacy statement and consent to the use of your data as described herein.