រៀបចំវិធីសាស្រ្ត HREDD ផ្ទាល់ខ្លួនរបស់អ្នក
សៀវភៅណែនាំនេះជួយអ្នកនៅក្នុងការរៀបចំស្ថាប័នរបស់អ្នកឲ្យបានរួចរាល់ក្នុងការអនុវត្តការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងផ្នែកបរិស្ថាន (HREDD)។ សៀវភៅណែនាំនេះបង្កើតឡើងសម្រាប់៖
– អ្នកគ្រប់គ្រងរោងចក្រ និងអ្នកធ្វើការសម្រេចចិត្តជាន់ខ្ពស់
– ប្រសិនបើអាចអនុវត្តបាន អ្នកទទួលខុសត្រូវផ្នែកច្បាប់ និងអនុលោមភាព ធនធានមនុស្ស និង/ឬប្រតិបត្តិការ។
សៀវភៅណែនាំនេះផ្តោតលើសំណួរថាតើ HREDD គឺជាអ្វី និងហេតុអ្វី អ្នកគួរអនុវត្តវានៅក្នុងស្ថាប័នរបស់អ្នក។ អ្នកក៏នឹងឃើញផងដែរនូវទិដ្ឋភាពទូទៅនៃឧបករណ៍ និងធនធានដែលជួយអ្នកទៅលើរបៀបដោះស្រាយ HREDD។