ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ក្រោមប្រធានបទ របាយការណ៍ស្តីពីនិរន្តរភាព (Sustainability Reporting) ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT) នេះ មានគោលបំណងពង្រឹងមូលដ្ខានគ្រឹះសម្រាប់ការអនុវត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ព្រមទាំងការប្រមូល និងការគ្រប់គ្រងទិន្នន័យសម្រាប់ការរាយការណ៍។ វាពិតជាមានសារៈសំខាន់បំផុតដោយសារច្បាប់ថ្មីស្តីពីដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) ដែលភាគច្រើនមកពីប្រទេសលោកខាងជើង (ទីផ្សារអ្នកបញ្ជារទិញ) ទំនោរនឹងបង្កើតអោយមានតម្រូវការអំពីរបាយការណ៍ស្តីពីនិរន្តរភាពនេះ។​

សហភាពអឺរ៉ុប គឺជាទីផ្សារគោលដៅដ៏ធំបំផុតមួយរបស់កម្ពុជាសម្រាប់ផលិតផល GFT ដែលមានតម្លៃនាំចេញចំនួន ២.៩ ពាន់លានដុល្លារ សម្រាប់ការលក់រាយដល់អតិថិជនអឺរ៉ុបនៅឆ្នាំ ២០២៤ ក្រោមប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) លើគ្រប់ប្រភេទផលិតផល (ផលិតផលវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត)។ ដូច្នេះ ច្បាប់របស់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ ស្តីពីរបាយការណ៍ស្តីពីនិរន្តរភាព និងការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន នឹងមានឥទ្ធិពលយ៉ាងសំខាន់លើវិស័យ GFT និងសមត្ថភាពរបស់វិស័យនេះ ក្នុងការបន្តផ្តល់នូវផលិតផលដែលមានគុណភាព ដែលស្របតាមតម្រូវការរបស់ទីផ្សារសហភាពអឺរ៉ុប។

ទាញយក (ភាសាអង់គ្លេស)