«ការប្រកបអាជីវកម្មដោយមានការទទួលខុសត្រូវ, និរន្តរភាព និងចេះគិតគូរដល់បរិស្ថានគឺជា អនាគតនៃសេដ្ឋកិច្ច និងសង្គមទាំងមូលបែបទំនើប។ នៅពេលដែលក្រុមហ៊ុន និងប្រទេសទាំងឡាយអាចសម្របលំនាំអាជីវកម្មរបស់ខ្លួន និងទទួលយកនូវតថភាពថ្មីមួយនេះបានកាន់តែឆាប់ នោះខ្លួននឹងអាចរៀបចំប្រតិបត្តិការរសម្រាប់អត្ថប្រយោជន៍រយៈពេលវែងរបស់វិនិយោគិន, អតិថិជន, កម្មករ-កម្មការនី, ភ្ញៀវ និងតួអង្គពាក់ព័ន្ធដទៃទៀតបានកាន់តែប្រសើរ។មជ្ឈមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបគឺជាការគាំទ្រយ៉ាងសំខាន់ដល់បរិវត្តកម្មរបស់កម្ពុជាឆ្ពោះទៅការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួនឲ្យទៅជាសេដ្ឋកិច្ចសកលបែបទំនើបមួយនៅក្នុងបេះដូងរបស់អាស៊ាន។ »
សារផ្ដាំផ្ញើពីលោក តាស៊ីឡូ ប្រ៊ីនហ្ស៊ឺ ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប
អំពីមជ្ឈមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ
“I definitely think we would reach out in the future. This is very new [and]…our last meeting was very insightful because it’s something that was never discussed in Cambodia, about being responsible, sustainable, and efficient….you care a lot about all of these business choices to make our company better and also much more responsible.”
« ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ នឹងជួយបង្កើនភាពប្រកួតប្រជែងក្នុងវិស័យឯកជនបន្ថែមទៀតនាពេលអនាគត ដើម្បីបន្ស៊ីតាមស្តង់ដារខ្សែច្រវាក់តម្លៃសកល។ »
« បច្ចុប្បន្ន តម្រូវការកាន់តែកើនឡើងខ្ពស់ ហើយយើងកំពុងតែឆ្ពោះទៅកាន់អនុលោមភាពចាំបាច់ចំពោះសិទ្ធិមនុស្ស និងបញ្ហាបរិស្ថាន។ នេះជាពេលដែលយើងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត…យើងក៏ទាមទារការខិតខំប្រឹងប្រែងពីវិស័យផងដែរ។ »