ដំណើរការ​ត្រឹមត្រូវ​នៃ​សិទ្ធិមនុស្ស​ និង​បរិស្ថាន​ (HREDD)​ កំពុងតែ​ទទួលបាន​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​នៅក្នុង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់​សកល ​និង​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុង​ច្បាប់​ផ្សេងៗ​នៃ​បណ្តា​ប្រទេសអ៊ឺរ៉ុប​រួមទាំង​ច្បាប់ជាតិ​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​នានា។​​

 

តើអ្វី​ទៅ​ជា​ដំណើរការ​ត្រឹមត្រូវ​នៃ​សិទ្ធិមនុស្ស ​និង​បរិស្ថាន ​(HREDD) ?

យោងតាម​និយមន័យ​ដែល​មានចែង​នៅក្នុង​សេចក្តី​ណែនាំ​ស្ដីពី​ការប្រព្រឹត្តិ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​របស់អង្គការ​ OECD, ដំណើរការ​ត្រឹមត្រូវ​ គឺ​ជា «ដំណើរការ​ឥតឈប់ឈរ​ដែល​ជួយដល់​សហគ្រាស​ទាំងឡាយ​កំណត់បាន​នូវ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស, សិទ្ធការងារ, និង​បរិស្ថាន​ក្នុង​គោលបំណង​បញ្ឈប់, បង្ការ, ឬ​កាត់បន្ថយ​ហានិភ័យ​ទាំងនោះ។ »

តើដំណើរការនេះប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ដំណើរការ​ត្រឹមត្រូវ​ គឺ​ជា​ដំណើរការ​នៃ​ការជួយ​ក្រុមហ៊ុន​ទាំងឡាយ​ឲ្យយល់​ និង​គ្រប់គ្រង​បាន​នូវ​ផលជះលើ​សិទ្ធិមនុស្ស​ និង​បរិស្ថាន​ចេញ​ពី​ប្រតិបត្តិការ​ និង​ទំនាក់ទំនង​អាជីវកម្ម​របស់ខ្លួន។ ដំណើរការ​នេះមាន ៦ ជំហាន៖

Source: OECD Due Diligence Guidance for Responsible Business Conduct
Source: OECD Due Diligence Guidance for Responsible Business Conduct

ហេតុអ្វីបានជា​ដំណើរការ​នេះ​មានសារៈសំខាន់?

គោលបំណង​ដំបូងគេ​បង្អស់​នៃ​ដំណើរការ​ត្រឹមត្រូវ​ គឺ​ដើម្បី​បញ្ចៀសនូវ​ការ​បង្ក ឬរួមចំណែក​ដល់​ផលជះ​អវិជ្ជមាន​ដល់មនុស្ស, បរិស្ថាន​ និង​សង្គម​ ហើយ​ព្យាយាម​ទប់ស្កាត់​ផលជះ​អវិជ្ជមាន​នានា​ដែល​ពាក់ព័ន្ធផ្ទាល់នឹង​ប្រតិបត្តិការ, ផលិតផល ​ឬ​សេវាកម្ម​តាមរយៈ​ទំនាក់ទំនង​ធុរកិច្ច។ ​ប្រសិនបើ​ចៀស​មិនផុតពី​ផលជះ​អវិជ្ជមាន​នោះទេ ​ដំណើរការ​ត្រឹមត្រូវ​គួរតែ​អាចអនុញ្ញាត​ឲ្យ​សហគ្រាស​កាត់បន្ថយ, ទប់ស្កាត់​ការកើតឡើងវិញ, និង​កែតម្រូវ​ផលជះ​ទាំងនោះ ​ប្រសិនបើ​អាច។​

គោលការណ៍​ណែនាំ​ស្ដី្ដពីធុរកិច្ច​ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​(UNGPs) បាន​ចែងថា​ទាំង​រដ្ឋាភិបាល​ ​ទាំង​ក្រុមហ៊ុន​ត្រូវ​ទទួលខុស​ត្រូវ​បង្ការ​ទប់ស្កាត់​ និង​ដោះស្រាយ​ផលជះ​អវិជ្ជមាន​ពី​សកម្មភាព​ធុរកិច្ច​របស់ខ្លួន​លើ​មនុស្ស​ និង​បរិស្ថាន។

ច្បាប់​ស្ដីពី​ដំណើរការ​ត្រឹមត្រូវ​នៃ​ប្រទេស​មួយចំនួន​ទូទាំង​ពិភពលោក​កំពុងតែ​ជុំរុញ​បណ្តា​ក្រុមហ៊ុន​បញ្ជាទិញ​ទាំងឡាយ​ឲ្យរៀបចំ​ការអនុវត្ត​ធុរកិច្ច​ឲ្យ​កាន់តែ​មាន​ការទទួលខុសត្រូវ​ និង​អនុវត្ត​ដំណើរការ​ត្រឹមត្រូវ​ទាំងក្នុង​ប្រតិបត្តិការ​ និង​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់ខ្លួន។​​

សូមទាញយកពីក្នុងតារាងព័ត៌មាន

ដៃគូ និងស្ថាបនិករបស់យើង

មានសំណួរ?

សូមទាក់ទងមកយើងខ្ញុំដោយសេរី​ ប្រសិនបើអ្នកមានសំណួរណាមួយ។​​យើងតែងតែរីករាយក្នុងការជួយអ្នក។