RBH គឺជាទីស្នាក់ការគាំទ្រ និងផ្ដល់សេវាកម្មយ៉ាងច្រើនសម្បូរបែបក្នុងវិស័យនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវដើម្បីជួយដល់វិនិយោគិន និងធុរកិច្ចក្នុងស្រុកទូទាំងវិស័យនានាក្នុងគោលបំណងលើកកម្ពស់លទ្ធផលការងារនិរន្តរភាពរបស់ខ្លួន។
សំណួរដែលគេតែងតែលើកឡើង
បាទ/ចាស សេវាកម្មរបស់ RBH គឺសម្រាប់ទាំងសមាជិក និងអ្នកដែលមិនមែនជាសមាជិក។
បាទ/ចាស សេវាកម្មរបស់ RBH គឺឥតគិតថ្លៃ។
ពាក្យពេញរបស់ HREDD គឺដំណើរការត្រឹមត្រូវនៃសិទ្ធិមនុស្ស និងបរិស្ថាន។
ដំណើរការត្រឹមត្រូវរបស់អាជីវកម្ម គឺជាដំណើរនៃការគ្រប់គ្រងហានិភ័យដើម្បីឲ្យក្រុមហ៊ុនធ្វើការកំណត់, បង្ការ, កាត់បន្ថយ និងដឹងអំពីវិធីក្នុងការដោះស្រាយផលជះអវិជ្ជមានជាក់ស្ដែងនាពេលអនាគតលើសិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងប្រតិបត្តិការ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។
ដោយមើលឃើញការកើនឡើងនៃស្តង់ដារអន្តរជាតិដែលកើតចេញពីប្បញ្ញត្តិចាំបាច់ថ្មីៗទូទាំងសកលលោកស្ដីពីដំណើរការត្រឹមត្រូវនៃសង្គម និងបិរស្ថាន ក្រុមហ៊ុននានាត្រូវបំពេញកាតព្វកិច្ចដំណើរការត្រឹមត្រូវនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលទាំងមូលរបស់ខ្លួន។
ពាក្យពេញរបស់ CSR គឺ Corporate Social Responsibility ដែលមានអត្ថន័យជាភាសាខ្មែរថា ការទទួលខុសត្រូវរបស់សាជីវកម្មនៅក្នុងសង្គម។ ពាក្យនេះសំដៅដល់គោលគំនិតនៃការគ្រប់គ្រងមួយ ដោយក្នុងនោះ បណ្តាក្រុមហ៊ុននាំគ្នាបញ្ជ្រាបនូវបញ្ហាសង្គម និងបញ្ហាបរិស្ថានទៅក្នុងប្រតិបត្តិការអាជីវកម្ម និងអន្តរកម្មជាមួយតួអង្គពាក់ព័ន្ធផ្សេងៗរបស់ខ្លួន។
- ការគ្រប់គ្រងហានិភ័យមានលក្ខណៈប្រសើរជាងមុន និងបង្កើនភាពធន់
- ការកែលម្អកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ
- កំណត់រកដំណោះស្រាយ, សេវាកម្ម និងឧបករណ៍ដើម្បីធ្វើឲ្យលទ្ធផលការងារនិរន្តរភាពមានភាពប្រសើរឡើង
- ឲ្យក្រុមហ៊ុនត្រៀមលក្ខណៈបានល្អជាងមុនសម្រាប់បទប្បញ្ញត្តិស្ដីពីដំណើរការត្រឹមត្រូវនាពេលអនាគត
- ការការពារសិទ្ធិមនុស្ស និងបរិស្ថានមានលក្ខណៈប្រសើរជាងមុន
- មានការយល់ដឹងច្រើនជាងមុនអំពីការរំពឹងទុក និងតម្រូវការរបស់អតិថិជន