មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវបានរៀបចំកម្មវិធីមួយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នៅសណ្ឋាគារ Oakwood Premier Phnom Penh ដើម្បីដំណើរការកម្មវិធីសេចក្ដីសង្ខេបព័ត៌មានអំពីវិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទិន្នន័យពាក់ព័ន្ធនឹងវិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជាមានបង្ហាញជាញឹកញាប់ក្នុងទម្រង់រាយប៉ាយ ឬបានប្រមូលពីប្រភពផ្សេងៗគ្នាជាច្រើន។
ដើម្បីបំពេញចន្លោះខ្វះខាតផ្នែកទិន្នន័យ មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ (មានទីស្នាក់ការនៅ EuroCham) មានមោទកភាពសូមប្រកាសអំពីចេញផ្សាយសេចក្ដីសង្ខេបព័ត៌មានអំពីវិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាលេខបោះពុម្ពផ្សាយ លេខ១ ហើយសូមថ្លែងអំណរគុណចំពោះការងាររបស់អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (អង្គការGIZ) អង្គការសភាពពាណិជ្ជកម្មអឺរ៉ុប(EuroCham) អង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC ពីមុនហៅថា GMAC)។
សេចក្ដីសង្ខេបព័ត៌មានអំពីវិស័យនេះ គឺត្រូវបានរៀបចំចងក្រងឡើងដោយផ្អែកលើស្ថិតិផ្លូវការថ្មីបំផុតដែលអាចរកបានជាសាធារណៈពាក់ព័ន្ធនឹងវិស័យ GFT នៅកម្ពុជា។សេចក្ដីសង្ខេបព័ត៌មាននេះបង្ហាញអំពីនិន្នាការទូទៅ ការអភិវឌ្ឍ និងស្ថានភាពដំណើរការនៅក្នុងវិស័យនេះនៅកម្ពុជាព្រមទាំងការបង្ហាញអំពីការអភិវឌ្ឍនៅក្រោយពេលមានជំងឺកូវីដ-19 ផងដែរ។