មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ​ (RBH) ​របស់​សភាពាណិជ្ជកម្មអឺរ៉ុប​ប្រចាំនៅ​កម្ពុជា​​(តាមរយៈកម្មវិធី ​FABRIC ​របស់អង្គការ​​GIZ) ​បានចូលរួម​នៅក្នុង​វេទិកា​ OECD ​ឆ្នាំ២០២៣​ស្ដីពី​ការពិនិត្យផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ក្នុង​វិស័យកាត់ដេរ ​និង​ស្បែកជើង​​នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣។

មជ្ឈមណ្ឌល​ RBH ​មានឱកាស​ធ្វើបទបង្ហាញណែនាំខ្លួន​នៅក្នុង​កម្មវិធី​អមវេទិកា​នេះ​​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​សិទ្ធិមនុស្ស ​និង​ការពិនិត្យផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ផ្នែកបរិស្ថាន ​(HREDD)​ នៅក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់សកល​នៅកម្ពុជា​​ និង​ការចែករំលែក​ចំណេះដឹង​ ​និង​ការអនុវត្​តល្អ​ជាមួយ​មជ្ឈមណ្ឌល RBH ផ្សេងៗ​ដែលមកពី​ប្រទេសវៀតណាម និងបង់ក្លាដេស។

កម្មវិធីនេះ បានបង្ហាញ​អំពី​តម្រូវការ ​និង​អត្ថប្រយោជន៍​របស់​មជ្ឈមណ្ឌល ​RBH​សម្រាប់​រោងចក្រផលិត ​និង​ចែករំលែក​អំពី​ទស្សនវិស័យ​ជាក់លាក់​នៅ​កម្រិតប្រទេស​ស្ដីពី​ការបំពេញ​តាម​លក្ខខណ្ឌ​តម្រូវនៃ​ការពិនិត្យផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៅក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់​វាយនភណ្ឌ​ ​និង​កាត់ដេរ​នៅអាស៊ី។