មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ (មានទីស្នាក់ការនៅសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា) ក្រោមកិច្ចសហការជាមួយសមាគមសហគ្រិនស្រ្តីកម្ពុជា (ស.ស.ស.ក) និងអង្គការពលកម្មអន្តរជាតិ (ILO) រួមគ្នារៀបចំកម្មវិធី Breakfast Talk ស្ដីពី“ការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅភោជនីយដ្ឋាន Topaz។
កម្មវិធី Breakfast Talk បានផ្ដល់ទិដ្ឋភាពរួមពេញលេញអំពីបញ្ហាក្នុងបរិបទប្រទេសកម្ពុជា និងបានធ្វើការពិភាក្សាអំពីស្ថិតិភាពពាក់ព័ន្ធផ្នែកច្បាប់ និងដំណោះស្រាយដែលអាចមានដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាអំពើហឹង្សាលើយេនឌ័រ និងការបៀតបៀន។