កាលពី១០ឆ្នាំមុន សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការណែនាំសម្រាប់វិស័យធុរកិច្ចក្នុងការដោះស្រាយឥទ្ធិពលលើកុមារ។ មជ្ឈមណ្ឌល RBHបានធ្វើបទបង្ហាញ និងធ្វើបច្ចុប្បន្នភាពអំពីច្បាប់ទាំងអស់ និងនិន្នាការដែលមានពាក់ព័ន្ធនឹងច្បាប់ថ្មីៗនៅអឺរ៉ុប និងជាសកលព្រមទាំងរបៀបដែលច្បាប់ និងនិន្នការទាំងនោះមានឥទ្ធិពលលើធុរកិច្ចនៅអាស៊ី។
កាលពីថ្ងៃទី១០ ខែមីនា អង្គការយូនីសេហ្វ និងអង្គការសង្រ្គោះកុមារបានរៀបចំពិធីប្រារព្ធខួបលើកទី១០ ស្ដីពីសិទ្ធិកុមារ និងគោលការណ៍ធុរកិច្ចជាមួយតំណាងមកពីវិស័យរដ្ឋ និងឯកជនដើម្បីលើកកម្ពស់ និងធ្វើការប្ដេជ្ញាចិត្តជាថ្មីចំពោះការសម្រេចឱ្យបាននូវសិទ្ធិកុមារ។
កម្មវិធីនេះ បានធ្វើបទបង្ហាញដោយ លោកស្រី Sara Monti មន្រ្តីសម្របសម្រួលនៃមណ្ឌលអាជីវកម្មមានទំនួលខុសត្រូវរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាដែលបានធ្វើការពិភាក្សាអំពីស្តង់ដារនិរន្តភាពអន្តរជាតិចុងក្រោយបំផុត និងឥទ្ធិពលស្ដង់ដារនោះមកលើសិទ្ធិមនុស្ស និងការអនុវត្តផ្នែកបរិស្ថានរបស់វិស័យធុរកិច្ច។ កម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃការសហការគ្នារវាងភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកដោយនិរន្តភាព និងទទួលខុសត្រូវ។
សម្រាប់ព័ត៌មានលម្អិត សូមចុចនៅទីនេះ។