គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានសហការរៀបចំវេទិកាធុរកិច្ចរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៣។កម្មវិធីនេះផ្ដោតលើឱកាសនៅក្នុងឧស្សាហកម្មបញ្ហាប្រឈម និងភាពជាដៃគូ ដើម្បីធ្វើឱ្យវិស័យនោះកាន់តែប្រសើរឡើងថែមទៀត និងកាន់តែមានលក្ខណៈប្រកួតប្រជែងខ្ពស់។
មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ (RBH) មានឱកាសធ្វើបទបង្ហាញ និងសេវាកម្មរបស់ខ្លួនតាមរយៈការធ្វើបទបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងសម្រាប់រោងចក្រក្នុងការអនុវត្តដំណើរការនៃការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងកាត់បន្ថយហានិភ័យ។
ក្នុងអំឡុងពេលវេទិកានោះ វាគ្មិនកិត្តិយស វាគ្មិន និងអ្នកចូលរួមទាំងអស់បានធ្វើការចែករំលែកអំពីធាតុចូលដ៏មានតម្លៃអំពីស្ថានភាពបច្ចុប្បន្នប្រាក់ឈ្នួល ផលិតភាព និងការអនុវត្តល្អៗនៅក្នុងវិស័យនេះ ដែលកំពុងធ្វើឱ្យវិស័យនេះកាន់តែមានភាពល្អប្រសើរ។ កិច្ចពិភាក្សាបានផ្ដោតលើការកំណត់រកវិធីថ្មីៗក្នុងការសហការ និងរកដំណោះស្រាយដែលមាននិរន្តភាពដែលជំរុញកំណើនវិស័យនេះ។