នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh អង្គការ Global Fashion Agenda អង្គការ GIZ និងមជ្ឈមណ្ឌល RBH បានរៀបចំសិក្ខាសាលាស្ដីពីវាយនភ័ណ្ឌ និងសម្លៀកបំពាក់វិលជុំ ដើម្បីធ្វើការពិភាក្សារកមធ្យោបាយផ្ដល់តម្លៃដល់សំណល់វាយនភ័ណ្ឌ និងបង្កើតគំរូធុរកិច្ចវិលជុំក្នុងឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងដែលផ្ដល់ប្រយោជន៍ដល់ប្រទេសកម្ពុជា។អ្នកចូលរួមនៅក្នុងកម្មវិធីនេះដែលបានស្ដាប់ពីតួអង្គក្នុងស្រុកដែលមានភាពលេចធ្លោមានឱកាសពិនិត្យមើលការអនុវត្តល្អរបស់ប្រទេសនានា និងបានធ្វើការចែករំលែកអំពីគោលដៅ និងសកម្មភាពអាទិភាពរបស់សហគ្រាសពាក់ព័ន្ធនឹងកម្មវិធីវិលជុំនេះ។
ប្រធានបទនៃកិច្ចពិភាក្សារួមមាន៖ សារៈសំខាន់នៃការញែកសំណល់វាយនភ័ណ្ឌ ការអនុវត្តកម្មវិធីផ្ដល់ការឧបត្ថម្ភលើកទឹកចិត្តដើម្បីជំរុញឱ្យមានអាប្បកិរិយាប្រកបដោយនិរន្តភាព និងការកំណត់បច្ចេកវិទ្យាកែច្នៃឡើងវិញសមស្របដើម្បីគ្រប់គ្រងសំណល់វាយនភ័ណ្ឌនៅកម្ពុជាឱ្យមានប្រសិទ្ធផល។