ស្វែងយល់អំពីជម្រើសឧបករណ៍ដែលត្រូវបានបង្កើតឡើង​ដើម្បី​ជួយគាំទ្រ​ដល់ការគ្រប់គ្រង​ភាពត្រឹមត្រូវ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​របស់ក្រុមហ៊ុនអ្នក​។​​ទទួលបាន​ការយល់ដឹង​ទូលំទូលាយ​អំពី​ហានិភ័យ​អាជីវកម្ម​របស់អ្នក​​ និង​រៀនអំពី​របៀប​អនុវត្ត​ការត្រួតពិនិត្យ​ភាពត្រឹមត្រូវ​នៅក្នុង​ខ្សែសង្វាក់​តម្លៃ​ទាំងមូល​របស់អ្នក។

បុគ្គលិកត្រួតពិនិត្យភាពត្រឹមត្រូវ OECD

វាយតម្លៃទៅលើការអនុវត្តការត្រួតពិនិត្យភាពត្រឹមត្រូវរបស់ក្រុមហ៊ុនអ្នក​និងរៀបចំត្រៀមសម្រាប់ពេលអនាគត។​បុគ្គលិកផ្នែកត្រួតពិនិត្យភាពត្រឹមត្រូវ​OECD​នឹងណែនាំអ្នកអំពីការអនុវត្តត្រួតពិនិត្យភាពត្រឹមត្រូវលើស្ថានភាពសិទ្ធិមនុស្ស​ និងបរិស្ថាននៅក្នុងវិស័យកាត់ដែរ​និងស្បែកជើង។

កិច្ចការ

  •  ស្វ័យវាយតម្លៃលើការអនុវត្តការងាររបស់ក្រុមហ៊ុនដោយផ្អែកលើក្របខណ្ឌត្រួតពិនិត្យភាពត្រឹមត្រូវសម្រាប់វិស័យកាត់ដេរ​ និងស្បែកជើង។
  • ការវិភាគចន្លោះខ្វះខាតជាក់លាក់ក្នុងរយៈពេល​2​ម៉ោង

លក្ខណៈវិនិច្ឆ័យ

  • ជាក់លាក់សម្រាប់វិស័យកាត់ដេរ​ និងស្បែកជើង
  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយពីលក្ខខណ្ឌ​និងផ្តល់នូវការវាយតម្លៃស្ថានភាពបច្ចុប្បន្ន
  • កត្តាសិក្សាកម្រិតខ្ពស់
  • មានតែនៅលើអ៊ីនធឺណិតប៉ុណ្ណោះ

ឧបករណ៍ដែលមានប្រយោជន៍ដទៃទៀត

ត្រីវិស័យអំពីការត្រួតពិនិត្យភាពត្រឹមត្រូវ SME

ទទួលបាន​អត្ថប្រយោជន៍ពី​គោលការណ៍​ណែនាំ​មួយ​ជំហាន​ម្ដងៗ​​ដើម្បីជួយ​អ្នក​ក្នុង​ការបង្កើត​ក្របខណ្ឌ​ការត្រួតពិនិត្យ​ភាពត្រឹមត្រូវ​ដ៏​រឹងមាំ​មួយ។

កិច្ចការ

  • គោលការណ៍​ណែនាំ​មួយជំហានម្ដងៗ​​ចំពោះ​ការគ្រប់គ្រង​ការត្រួតពិនិត្យ​ភាពត្រឹមត្រូវ​តាម​ខ្សែសង្វាក់​តម្លៃ

លក្ខណៈវិនិច្ឆ័យ

  • មិន​ជាក់លាក់​សម្រាប់​វិស័យ​ណាមួយ​នោះទេ​​ វិស័យកាត់ដេរ ​និង​ស្បែកជើង​ត្រូវបាន​រួមបញ្ចូល​ផង​ដែរ​
  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ ​និង​ផ្តល់​សិទ្ធិអំណាច​​ដើម្បី​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • ព័ត៌មាន​មាន​ផ្ដល់​ជូន​អហ្វឡាញ​

សមត្ថភាពសិទ្ធិមនុស្ស

អនុវត្ត​ស្វ័យ​វាយតម្លៃ​គ្រប់ជ្រុងជ្រោយ​លើ​សមត្ថភាព​គ្រប់គ្រង​ការត្រួតពិនិត្យ​ភាពត្រឹមត្រូវ​លើ​ផ្នែក​សិទ្ធិមនុស្ស​របស់​ក្រុមហ៊ុន​អ្នក។​​ស្វែងយល់ពី​កម្រិត​នៃ​ភាពចាស់ទុំ​របស់ក្រុមហ៊ុន​អ្នក​ ​កំណត់​ចន្លោះខ្វះខាត​ដែល​អាចកើតមាន​​ និង​សិក្សា​ពី​វិធីសាស្រ្ត​ក្នុង​ការចាត់វិធានការ​នានា។

កិច្ចការ

  •  ស្វ័យវាយតម្លៃ​លើសមត្ថភាព​គ្រប់គ្រង​ការត្រួតពិនិត្យ​ភាពត្រឹមត្រូវ​លើ​ផ្នែកសិទ្ធិមនុស្ស​របស់ក្រុមហ៊ុន (តែមួយមុខគត់)

លក្ខណៈវិនិច្ឆ័យ

  • មិន​ជាក់លាក់​សម្រាប់​វិស័យ​ណាមួយ​នោះទេ​ ​វិស័យកាត់ដេរ ​និង​ស្បែកជើង​ត្រូវបាន​រួមបញ្ចូល​ផងដែរ
  • ល្អ​សម្រាប់​ប្រើប្រាស់
  • ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ ​និង​ផ្តល់​សិទ្ធិអំណាច​​ដើម្បី​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន
  • កត្តា​សិក្សា​កម្រិតខ្ពស់​
  • មាន​តែនៅលើ​អ៊ីនធឺណិត​ប៉ុណ្ណោះ

ចាប់ផ្ដើមត្រួតពិនិត្យ | ត្រួតពិនិត្យហានិភ័យ CSR

កំណត់ ​និង​គ្រប់គ្រង​ហានិភ័យ​ CSR​ នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់អ្នក។​​តាមរយៈ​ការប្រើប្រាស់​ផែនទី​បង្ហាញផ្លូវ​នៃ​ឧបករណ៍នេះ​សម្រាប់​ការគ្រប់គ្រង​ហានិភ័យ ​CSR ​និង​មុខងារ​អាទិភាព​​ អ្នកអាចចាប់ផ្ដើម​ជំហាន​ដំបូង​ក្នុងការ​ឆ្ពោះទៅរក​ការគ្រប់គ្រង​ហានិភ័យ ​CSR ​របស់អ្នក​ ​និង​កំណត់​អាទិភាព​លើចំណុច​ដែល​ត្រូវ​ចាប់ផ្តើម។

កិច្ចការ

  • ស្វ័យវាយតម្លៃ​អំពី​ហានិភ័យ ​CSR ​របស់​ក្រុមហ៊ុន
  • ការយល់ដឹង​ដំបូង​អំពី​ហានិភ័យ​ជាក់លាក់​តាមវិស័យ​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់

លក្ខណៈវិនិច្ឆ័យ

  • មិន​ជាក់លាក់​សម្រាប់​វិស័យ​ណាមួយ​នោះទេ​​ វិស័យកាត់ដេរ ​និង​ស្បែកជើង​ត្រូវបាន​រួមបញ្ចូល​ផង​ដែរ​
  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ ​និង​ផ្តល់​សិទ្ធិអំណាច​​ដើម្បី​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • មាន​តែនៅលើ​អ៊ីនធឺណិត​ប៉ុណ្ណោះ

ឯកសារណែនាំអំពីការវាយតម្លៃផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស និងកញ្ចប់ឯកសារ

ប្រើប្រាស់​ទំព័រព័ត៌មាន​ដ៏ទូលំទូលាយ​នេះ​ ​ហើយ​​ទទួលបាន​អត្ថប្រយោជន៍​ពី​គោលការណ៍​ណែនាំ​ និង​ឧបករណ៍​ដ៏​មានប្រយោជន៍​​ដើម្បី​ស្វែងយល់ពី​របៀបគ្រប់គ្រង​ផលប៉ះពាល់​ផ្នែកសិទ្ធិមនុស្ស​របស់អ្នក​។​​រៀបចំ​ក្រុមហ៊ុន​របស់អ្នក​សម្រាប់​អាជីវកម្ម​អន្តរជាតិ។

កិច្ចការ

  • ទំព័រ​ព័ត៌មាន​ទូលំទូលាយ​ដែលមាន​បញ្ជី​នៃ​គោលការណ៍​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​យ៉ាងវែង​ ​និង​ឧបករណ៍​សម្រាប់​ទាញយក​

លក្ខណៈវិនិច្ឆ័យ

  • មិន​ជាក់លាក់​សម្រាប់​វិស័យ​ណាមួយ​នោះទេ​​ វិស័យកាត់ដេរ ​និង​ស្បែកជើង​ត្រូវបាន​រួមបញ្ចូល​ផង​ដែរ​
  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​អំពី​លក្ខខណ្ឌ
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • មាតិកា​អាចទាញយក​បាន
  • មិនមាន​ការវាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន​

ISO20400

វាយតម្លៃ​និរន្តរភាព​បរិស្ថាន​ ​និង​សង្គមពាក់ព័ន្ធ​នឹង​លទ្ធកម្ម​នៃ​ក្រុមហ៊ុន​របស់អ្នក​ ដោយផ្អែកលើ​សំណួរ​អនុវត្ត​ជាក់ស្ដែង​ទាំង​២០​សំណួរ។​​ទទួលបាន​អត្ថប្រយោជន៍​ពីគោលការណ៍​ណែនាំ​អំពី​វិធីសាស្រ្ត​កែលម្អ។

កិច្ចការ

  • ២០-សំណួរ-ស្វ័យវាយតម្លៃ​ស្ដីពី​លទ្ធកម្ម​ប្រកប​ដោយ​និរន្តរភាព​ផ្នែកបរិស្ថាន ​និង​សង្គម​ដែលពាក់ព័ន្ធ​នឹង ISO20400
  • ព័ត៌មាន​ទូលំទូលាយ​នៅលើ​គេហទំព័រ​​ដែលលើស​ពីស្វ័យវាយតម្លៃ​ទៅទៀត

លក្ខណៈវិនិច្ឆ័យ

  • មិន​ជាក់លាក់​សម្រាប់​វិស័យ​ណាមួយ​នោះទេ​​ វិស័យកាត់ដេរ ​និង​ស្បែកជើង​ត្រូវបាន​រួមបញ្ចូល​ផង​ដែរ​
  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ ​និង​ផ្តល់ការ​វាយតម្លៃ​ស្ថានភាព
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • មាន​តែនៅលើ​អ៊ីនធឺណិត​ប៉ុណ្ណោះ

ឧបករណ៍ណែនាំស្ដីពីសិទ្ធិមនុស្សសម្រាប់វិស័យហិរញ្ញវត្ថុ

ទទួលបាន​អត្ថប្រយោជន៍​ពី​ទំព័រព័ត៌មាន​ដ៏ទូលំទូលាយ​នេះ​​ជាមួយនឹង​បញ្ជីការណែនាំ​លម្អិត​ជាលាយលក្ខណ៍អក្សរ ​និង​ឧបករណ៍​ដែល​សម្របតាមតម្រូវការ​នៃវិស័យ​ហិរញ្ញវត្ថុ។

កិច្ចការ

  • ទំព័រព័ត៌មាន​ទូលំទូលាយ​ដែលមាន​គោលការណ៍​ណែនាំ​លម្អិត​ជាលាយលក្ខណ៍អក្សរយ៉ាងវែង ​និង​ឧបករណ៍សម្រាប់​ទាញយក

លក្ខណៈវិនិច្ឆ័យ

  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​អំពី​លក្ខខណ្
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • ជាក់លាក់​សម្រាប់​វិស័យហិរញ្ញវត្ថុ
  • មានតែក្នុងអ៊ីនធឺណិតប៉ុណ្ណោះ
  • មិនមាន​ការវាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង

កម្រងសំណួរស្វ័យវាយតម្លៃជំរុញឱ្យមាននិរន្តរភាព

ស្វ័យវាយតម្លៃការគ្រប់គ្រង ​CSR​ និង​និរន្តរភាព​នៃក្រុមហ៊ុន​របស់អ្នក​នៅក្នុង​វិស័យយានយន្ត​ដោយប្រើប្រាស់​កម្រង​សំណួរ​គ្រប់ជ្រុងជ្រោយ​នេះ​ ហើយសិក្សា​ពីមូលដ្ឋាន​គ្រឹះ​នៃ​ការគ្រប់គ្រង ​CSR។

កិច្ចការ

  • កម្រង​សំណួរ​ស្វ័យវាយតម្លៃ​អំពី ​CSR​​​​​​​​​​​​​​​​ ​និង​និរន្តរភាព​សម្រាប់​វិស័យយានយន្ត
  • មិនមាន​គោលការណ៍​ណែនាំ​អំពី​របៀបបកស្រាយ​ពិន្ទុសរុប​​​ ​និង​របៀប​ប្រែក្លាយ​លទ្ធផល​ទៅជា​សកម្មភាព​នោះទេ។

លក្ខណៈវិនិច្ឆ័យ

  • ល្អសម្រាប់ប្រើប្រាស់
  • ផ្សព្វផ្សាយ​អំពី​លក្ខខណ្ឌ ​និង​ផ្តល់​ការវាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន
  • កត្តា​សិក្សា​កម្រិត​ខ្ពស់
  • មានអហ្វឡាញ
  • ជាក់លាក់​សម្រាប់​វិស័យ​យានយន្ត

ដៃគូ និងស្ថាបនិករបស់យើង

មានសំណួរ?

សូមទាក់ទងមកយើងខ្ញុំដោយសេរី​ ប្រសិនបើអ្នកមានសំណួរណាមួយ។​ យើងតែងតែរីករាយក្នុងការជួយអ្នក។