ឆ្ពោះទៅរកការត្រួតពិនិត្យភាពត្រឹមត្រូវជាកំហិតនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់

ដោយមើលឃើញពីការកើនឡើងនូវបទដ្ឋានអន្តរជាតិនានាដែលកើតចេញពីច្បាប់ជាកំហិតថ្មីៗស្តីពីការត្រួតពិនិត្យភាពត្រឹមត្រូវ (DD) នៃនិរន្តរភាពនៅទូទាំងពិភពលោក ដូច្នេះ ក្រុមហ៊ុននានាត្រូវមានកាតព្វកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវកាន់តែខ្លាំងឡើងនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើសកលលោក ដើម្បីវិភាគទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់អវិជ្ជមានកើតចេញពីសកម្មភាពអាជីវកម្មរបស់ខ្លួនទៅលើប្រជាជន និងបរិស្ថាន។ ជាលទ្ធផល ម៉ាកយីហោអន្តរជាតិ និងក្រុមហ៊ុនលក់រាយនានានឹងបង្កើនការសហការរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសផលិតផលផងដែរ។

ដើម្បីបង្កើនសមត្ថភាពរបស់អ្នកផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាក្នុងការសម្របខ្លួន និងអនុលោមតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌរបាយការណ៍ថ្មីៗទាំងនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) គាំទ្រដោយ Deutsche Gesellschaft für Internationale Zusammenarbeit (GIZ FABRIC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបង្កើតមជ្ឍមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (RBH) ដំបូងបង្អស់របស់កម្ពុជា ក្នុងនាមជាមជ្ឍមណ្ឌលផ្តល់ព័ត៌មាន ប្រឹក្សា គាំទ្រ ដើម្បីបង្កើនសមត្ថភាពនៃវិស័យនាំចេញក្នុងការសម្របខ្លួន និងអនុលោមតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌរបាយការណ៍ថ្មីៗទាំងនេះ។

ទាញយកខិត្តប័ណ្ណរបស់មជ្ឍមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវខាងក្រោម៖

ទាញយក