មជ្ឈមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ

មជ្ឈមណ្ឌល​ធុរកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូ​វ គឺ​ជា​សេវា​ផ្ដល់​ជំនួយ​សម្រាប់​បណ្តា​អាជីវកម្ម​ក្នុង​ស្រុក​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ស្រប​តាម​សេចក្តីត្រូវការ​ដោយ​ឥតគិត​ថ្លៃ​ និង​ការ​ផ្តល់​សេវា​ប្រឹក្សា​ជុំវិញ​បញ្ហា​និរន្តភាព​ និង​ការ​គ្រប់គ្រង​ហានិភ័យ​ទំនាក់ទំនង​អតិថិជន ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​គម្លាត​រវាង​តួអង្គ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់​សកល​របស់​តួអង្គ​នាំ​ចេញ​ផលិតផល​នៅ​ប្រទេសកម្ពុជា​។

នៅ​ក្នុង​សម័យ​ក្រោយ​ជំងឺ​កូវីដ-១៩​ សេដ្ឋកិច្ច​ប្រទេសកម្ពុជា​កំពុង​តែ​ស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការ​ងើប​ឡើងវិញ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​មាន​និរន្តភាព​ឡើងវិញ​ ​និង​ចាប់​យក​ឱកាស​ថ្មីៗ​ដែល​កំពុង​លេច​ឡើង​។ ​ឧស្សាហកម្ម​នាំ​ចេញ​នៅ​កម្ពុជា​ជា​វិស័យ​ដែល​ទទួលរង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​ ពោល​គឺ​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​ ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត​ដែល​ប្រឈម​ផ្ទាល់​ជាមួយ​នឹង​តម្រូវ​ការ​និរន្តភាព​ដើម្បី​រក្សា​ភាព​ប្រកួត​ប្រជែង​ក្នុង​ “ការ​វិល​មក​រក​ស្ថានភាព​ធម្មតា​សារ​ជា​ថ្មី​”​។​ អាស្រ័យ​ហេតុនេះ​ទើប​នាំ​ឲ្យ​មាន​ភាព​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សង្គម​ ​និង​បរិស្ថាន​នៅ​ក្នុង​ផលិតកម្ម​។

សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​បាន​បង្កើត​មជ្ឍមណ្ឌល​ធុរកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ក្រោម​ការ​គាំទ្រ​ពី​អង្គការ​ ជី អាយ ហ្សិត ដែល​ចាត់​តាំង​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ (BMZ)​ និង​កិច្ច​សហការ​ជាមួយ​សមាគម​ទំវាយនភណ្ឌ,​​ សំលៀកបំពាក់​, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ (TAFTAC)។

ដៃគូ និងស្ថាបនិករបស់យើង

មានសំណួរ?

សូមទាក់ទងមកយើងខ្ញុំដោយសេរី​ ប្រសិនបើអ្នកមានសំណួរណាមួយ។​​យើងតែងតែរីករាយក្នុងការជួយអ្នក។