គម្រោង​រោងចក្រ​កាន់តែប្រសើរ​នៅកម្ពុជា ​(BFC) ​និង​សមាគម​វាយនភណ្ឌ សម្លៀកបំពាក់​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ​នៅកម្ពុជា​​បានសហការរៀបចំ​វេទិកាធុរកិច្ច​​រយៈពេលពីរថ្ងៃ ​នៅថ្ងៃទី១៥-១៦​ ខែមីនា​ ឆ្នាំ២០២៣។​កម្មវិធីនេះ​ផ្ដោតលើ​ឱកាស​នៅក្នុង​ឧស្សាហកម្ម​​បញ្ហាប្រឈម ​និង​ភាពជាដៃគូ ដើម្បីធ្វើឱ្យ​វិស័យនោះ​កាន់តែ​ប្រសើរឡើងថែមទៀត​ និង​កាន់តែ​មានលក្ខណៈ​ប្រកួតប្រជែង​ខ្ពស់។

មណ្ឌលអាជីវកម្ម​មានទំនួលខុសត្រូវ ​(RBH) ​មានឱកាស​ធ្វើបទបង្ហាញ​ និង​សេវាកម្ម​របស់ខ្លួន​តាមរយៈ​ការធ្វើបទបង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​សម្រាប់​រោងចក្រ​ក្នុង​ការអនុវត្ត​ដំណើរការ​នៃការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ​និង​កាត់បន្ថយហានិភ័យ។

ក្នុងអំឡុងពេល​វេទិកានោះ​​ វាគ្មិន​កិត្តិយស​ វាគ្មិន ​និង​អ្នកចូលរួម​ទាំងអស់​បានធ្វើការ​ចែករំលែកអំពី​ធាតុចូល​ដ៏មានតម្លៃ​អំពី​ស្ថានភាព​បច្ចុប្បន្ន​​ប្រាក់ឈ្នួល​​ ផលិតភាព ​និង​ការអនុវត្តល្អៗ​នៅក្នុង​វិស័យនេះ​​ ដែលកំពុងធ្វើឱ្យ​វិស័យនេះ​កាន់តែ​មានភាពល្អប្រសើរ។​ កិច្ចពិភាក្សា​បានផ្ដោត​លើ​ការកំណត់រក​វិធីថ្មីៗ​ក្នុង​ការសហការ ​និង​រកដំណោះស្រាយ​ដែលមាន​និរន្តភាព​ដែលជំរុញ​កំណើន​វិស័យនេះ។