Cambodia Garment, Footwear and Travel Goods Sector Brief Issue No. 4

The Garment, Footwear, and Travel Goods (GFT) sector has made significant contributions to Cambodia’s economic achievements in the past two decades. Political stability, competitive wage and production costs, preferential trade access, and a favourable investment climate have been the sector’s comparative advantage to allow this sector to flourish and become an economic growth pillar. According to the Cambodia GFT Sector Development Strategy 2022-2027, garments have remained at over 70% of the industrial export share since 2009, while Cambodia also diversified its exports, exporting such products as bicycles, vehicle parts, and electronic parts.

The Role of Sustainability Certifications in Due Diligence in the Garment and Footwear Sector

This paper explores key considerations for brands and retailers on the role and implications of using sustainability certifications for their due diligence; it also offers considerations for policy makers. While the paper draws on research and examples from the garment and footwear sector, the paper aims to be of relevance to companies, policy makers and certifications across all sectors.
Certifications provide a third-party attestation that a particular company, product, process, or system fulfils the certification scheme’s requirements.

ខ្លីៗពីមជ្ឍមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (RBH)

ដោយមើលឃើញពីការកើនឡើងនូវបទដ្ឋានអន្តរជាតិនានាដែលកើតចេញពីច្បាប់ជាកំហិតថ្មីៗស្តីពីការត្រួតពិនិត្យភាពត្រឹមត្រូវ (DD) នៃនិរន្តរភាពនៅទូទាំងពិភពលោក ដូច្នេះ ក្រុមហ៊ុននានាត្រូវមានកាតព្វកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវកាន់តែខ្លាំងឡើងនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើសកលលោក ដើម្បីវិភាគទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់អវិជ្ជមានកើតចេញពីសកម្មភាពអាជីវកម្មរបស់ខ្លួនទៅលើប្រជាជន និងបរិស្ថាន។ ជាលទ្ធផល ម៉ាកយីហោអន្តរជាតិ និងក្រុមហ៊ុនលក់រាយនានានឹងបង្កើនការសហការរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសផលិតផលផងដែរ។

របាយការណ៍សង្ខេបអំពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា​ (GFT)

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ សិ្ថរភាពនយោបាយ ថ្លៃដើមផលិតកម្ម និងប្រាក់ឈ្នួលប្រកួតប្រជែង ការទទួលបានការអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល គឺជាគុណសម្បត្តិប្រៀបធៀបរបស់វិស័យនេះ ដែលធ្វើឲ្យឧស្សាហកម្មនេះរិកចម្រើន និងក្លាយជាសសរស្តម្ភនៃកំណើនសេដ្ឋិកិច្ច។

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព របាយការណ៍ស្តីពីនិរន្តរភាព ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ក្រោមប្រធានបទ របាយការណ៍ស្តីពីនិរន្តរភាព (Sustainability Reporting) ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT) នេះ មានគោលបំណងពង្រឹងមូលដ្ខានគ្រឹះសម្រាប់ការអនុវត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ព្រមទាំងការប្រមូល និងការគ្រប់គ្រងទិន្នន័យសម្រាប់ការរាយការណ៍។ វាពិតជាមានសារៈសំខាន់បំផុតដោយសារច្បាប់ថ្មីស្តីពីដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) ដែលភាគច្រើនមកពីប្រទេសលោកខាងជើង (ទីផ្សារអ្នកបញ្ជារទិញ) ទំនោរនឹងបង្កើតអោយមានតម្រូវការអំពីរបាយការណ៍ស្តីពីនិរន្តរភាពនេះ។​

រៀបចំវិធីសាស្រ្ត HREDD ផ្ទាល់ខ្លួនរបស់អ្នក

សៀវភៅណែនាំនេះជួយអ្នកនៅក្នុងការរៀបចំស្ថាប័នរបស់អ្នកឲ្យបានរួចរាល់ក្នុងការអនុវត្តការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងផ្នែកបរិស្ថាន (HREDD)។ សៀវភៅណែនាំនេះបង្កើតឡើងសម្រាប់៖
– អ្នកគ្រប់គ្រងរោងចក្រ និងអ្នកធ្វើការសម្រេចចិត្តជាន់ខ្ពស់
– ប្រសិនបើអាចអនុវត្តបាន អ្នកទទួលខុសត្រូវផ្នែកច្បាប់ និងអនុលោមភាព ធនធានមនុស្ស និង/ឬប្រតិបត្តិការ។
សៀវភៅណែនាំនេះផ្តោតលើសំណួរថាតើ HREDD គឺជាអ្វី និងហេតុអ្វី អ្នកគួរអនុវត្តវានៅក្នុងស្ថាប័នរបស់អ្នក។ អ្នកក៏នឹងឃើញផងដែរនូវទិដ្ឋភាពទូទៅនៃឧបករណ៍ និងធនធានដែលជួយអ្នកទៅលើរបៀបដោះស្រាយ HREDD។

Sustainability Recommendation Paper: Promoting Responsible Wage Digitalization in Cambodia’s GFT Sector

This Sustainability Recommendation Paper (SRP) highlights the importance of responsible wage digitalization in Cambodia’s GFT sector, which has experienced significant growth in the number of factories utilising digital wage payments from 22% in 2018 to 72% in 2024. The paper under scores that wage digitalization benefits employers, workers, and the broader economy by enhancing transparency, financial inclusion, and security, particularly for women.

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ការលើកកម្ពស់បរិយាបន្នសម្រាប់ជនមានពិការភាព ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូប

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាបន្នសម្រាប់ជនមានពិការភាព ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប” មានគោលបំណងពង្រឹងភាពចម្រុះ និងឪកាសការងារស្មើភាព នៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា។ ទោះបីជាវិស័យវាយនភណ្ឌជាវិស័យមួយរបស់កម្ពុជា ដែលផ្តល់ការងារដល់និយោជិតច្រើនជាងគេ និងនាំចេញឈានមុខគេក៏ដោយ ក៏វិស័យនេះនៅតែមានការលំបាកក្នុងការផ្តល់ឪកាសការងារដល់ជនមានពិការភាព ដែលបច្ចុប្បន្នមានចំនួនតិចខ្លាំងក្នុងកម្លាំងពលកម្ម។ ច្បាប់ជាតិ និងគោលការណ៍ណែនាំដែលមានស្រាប់ ជារឿយៗមិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពទេ ខណៈដែលរោងចក្រលើកឡើងពីការលំបាកក្នុងការបំពេញចំនួនកូតា (Quota) ដែលកំណត់ដោយច្បាប់ដែលត្រូវការ។

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ការទប់ស្កាត់អពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅកន្លែងធ្វើការ

ឯកសារអនុសាសន៍ស្តីពីនិរន្តរភាព ក្រោមប្រធានបទ “ការទប់ស្កាត់អំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅកន្លែងធ្វើការ” ថ្លែងពីបញ្ហាសំខាន់ៗនៃអំពើហឹង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រ នៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា។ ឯកសារនេះ ផ្តល់នូវយុទ្ធសាស្រ្តទូលំទូលាយ និងការណែនាំជាអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងរាជរដ្ឋាភិបាល រោងចក្រ អ្នកបញ្ជារទិញ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនប្រកបដោយប្រសិទ្ធភាព។

តាមរយៈកិច្ចពិភាក្សាពហុភាគីពាក់ព័ន្ធ ចន្លោះខ្វះខាតសំខាន់ៗមួយចំនួនត្រូវបានរកឃើញ ដែលពាក់ព័ន្ធទៅនឹងការយល់ដឹង ការរាយការណ៍ និងយន្តការទប់ស្កាត់ និងការឆ្លើយតបទៅនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន។