សេចក្តីណែនាំស្តីពី ការរាយការណ៍និរន្តរភាពសាជីវកម្មរបស់សហភាពអឺរ៉ុប

សេចក្តីណែនាំស្តីពីការរាយការណ៍និរន្តរភាពសាជីវកម្ម (CSRD) របស់សហភាពអឺរ៉ុប ជួយបង្កើនប្រសិទ្ធភាព និងពង្រឹងវិធានពាក់ព័ន្ធនឹងព័ត៌មានបរិស្ថាន និងសង្គម ដែលក្រុមហ៊ុនត្រូវផ្សព្វផ្សាយ។ ច្បាប់ មិនអនុវត្តដោយផ្ទាល់នោះទេ៖ រដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រូវបញ្ចូលបទប្បញ្ញត្តិ CSRD នេះចូលទៅក្នុងច្បាប់ជាតិរបស់ខ្លួន។ សេចក្តីណែនាំនេះ ចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែការអនុវត្តតាមបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប ចាប់ផ្តើមនៅក្នុងរយៈពេល ១៨ ខែក្រោយ ពោលគឺនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនចំនួន ៥០,០០០ ត្រូវបានប៉ាន់ស្មានថានឹងត្រូវអនុលោមតាមសេចក្តីណែនាំ CSRD នេះ។

បទប្បញ្ញត្តិ (Directive) របស់សហភាពអឺរ៉ុបស្តីពីដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវនៃនិរន្តរភាពសាជីវកម្ម

បទប្បញ្ញត្តិនេះមានគោលបំណងកែលម្អការគោរពសិទ្ធិមនុស្ស និងស្តង់ដារបរិស្ថាននៅក្នុងខ្សែចង្វាក់តម្លៃសកល។ បទប្បញ្ញត្តិ របស់សហភាពអឺរ៉ុបស្តីពីដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវនៃនិរន្តរភាពសាជីវកម្ម (CSDDD) ឥឡូវនេះបានពង្រីកតម្រូវការស្រដៀងគ្នាទៅកាន់សហភាពអឺរ៉ុបទាំងមូល យោងតាមសេចក្តីណែនាំរបស់ UNGP និង OECD ។

គោលការណ៍ណែនាំអំពីកិច្ចសហប្រតិបត្តិការក្នុងខ្សែចង្វាក់ផ្គត់ផ្គង់រវាងសហគ្រាសជាប់កាតព្វកិច្ច និងអ្នកផ្គត់ផ្គង់

ច្បាប់ស្តីពីកាតព្វកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវ (due diligence) ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តម្រូវឲ្យសហគ្រាសដែលមានទំហំជាក់លាក់ (ចាប់ពីឆ្នាំ២០២៣ ដែលមានបុគ្គលិកយ៉ាងតិច ៣,០០០ នាក់ នៅក្នុងប្រទេសអាឡឺម៉ង់ ពីឆ្នាំ២០២៤ ដែលមានបុគ្គលិកយ៉ាងតិច ១,០០០ នាក់ នៅក្នុងប្រទេសអាឡឺម៉ង់) គោរពកាតព្វកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថានមួយចំនួន (សហគ្រាសជាប់កាតព្វកិច្ច)។ ជាងនេះទៅទៀត ច្បាប់នេះមានប្រសិទ្ធភាពទៅលើសហគ្រាសក្រៅពីវិសាលភាព ដែលមានទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ដោយផ្ទាល់ ឬដោយប្រយោល ព្រោះច្បាប់ស្តីពីការត្រួតពិនិត្យភាពត្រឹមត្រូវក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តម្រូវឲ្យសហគ្រាសជាប់កាតព្វកិច្ចសហការជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវ ទោះបីជាអ្នកផ្គត់ផ្គង់ទាំងនេះមិនមានកាតព្វកិច្ចផ្ទាល់ខ្លួន យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យភាពត្រឹមត្រូវក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក៏ដោយ។ នៅក្នុងបរិបទនេះ ពេលខ្លះ សហគ្រាសជាប់កាតព្វកិច្ចបង្កើតតម្រូវការដែលធំទូលាយ (ខ្លាំងពេក) ចំពោះអ្នកផ្គត់ផ្គង់របស់ខ្លួន។

OECD Due Diligence Guidance for Responsible Supply Chains in the Garment and Footwear Sector

OECD Due Diligence Guidance for Responsible Supply Chains in the Garment and Footwear Sector helps enterprises implement the due diligence recommendations contained in the OECD Guidelines for Multinational Enterprises along the garment and footwear supply chain in order to avoid and address the potential negative impacts of their activities and supply chains.

An Apparel Supplier’s Guide: Key Sustainability Legislations in the EU, US, and UK

In July 2023, Epic Group, Simple Approach, Shahi Exports, and Norlanka together with support from Transformers Foundation and GIZ-FABRIC released An Apparel Supplier’s Guide to Key Sustainability Legislation in the US, UK, and EU. The resource covered 12 pieces of key sustainability legislation mapping the upcoming requirements and how to respond.