កាលពី​១០​ឆ្នាំមុន ​សិទ្ធិកុមារ ​និង​គោលការណ៍ធុរកិច្ច ​ត្រូវ​បានបង្កើតឡើង​ដើម្បី​ផ្ដល់​ការណែនាំ​សម្រាប់​វិស័យធុរកិច្ច​ក្នុងការ​ដោះស្រាយ​ឥទ្ធិពល​លើកុមារ។ ​មជ្ឈមណ្ឌល ​RBH​បានធ្វើបទបង្ហាញ ​និង​ធ្វើបច្ចុប្បន្នភាព​អំពី​ច្បាប់​ទាំងអស់​​ និង​និន្នាការ​ដែលមាន​ពាក់ព័ន្ធនឹង​ច្បាប់ថ្មីៗ​នៅអឺរ៉ុប ​និង​ជាសកល​​ព្រមទាំង​របៀប​ដែលច្បាប់ ​និង​និន្នការ​ទាំងនោះ​មានឥទ្ធិពល​លើ​ធុរកិច្ច​នៅអាស៊ី។

កាលពីថ្ងៃទី១០ ​ខែមីនា ​អង្គការយូនីសេហ្វ ​និង​អង្គការ​សង្រ្គោះកុមារ​បានរៀបចំ​ពិធី​ប្រារព្ធ​ខួបលើកទី១០ ​ស្ដីពី​សិទ្ធិកុមារ ​និង​គោលការណ៍​ធុរកិច្ច​​ជាមួយ​តំណាង​មកពី​វិស័យរដ្ឋ ​និង​ឯកជន​​ដើម្បី​លើកកម្ពស់ ​និង​ធ្វើការប្ដេជ្ញាចិត្ត​ជាថ្មី​ចំពោះ​ការសម្រេចឱ្យបាន​នូវ​សិទ្ធិកុមារ។

កម្មវិធីនេះ​ បានធ្វើបទបង្ហាញ​ដោយ ​លោកស្រី ​Sara Monti ​មន្រ្តីសម្របសម្រួល​នៃ​មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំនៅកម្ពុជា​​ដែលបាន​ធ្វើការពិភាក្សា​អំពី​ស្តង់ដារនិរន្តភាព​អន្តរជាតិ​ចុងក្រោយបំផុត​​ និង​ឥទ្ធិពលស្ដង់ដារ​នោះ​មកលើ​សិទ្ធិមនុស្ស ​និង​ការអនុវត្ត​ផ្នែកបរិស្ថានរ​បស់​វិស័យធុរកិច្ច។ ​កម្មវិធីនេះ​​បានបង្ហាញអំពី​សារៈសំខាន់​នៃការសហការគ្នា​រវាង​ភាគីពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​ការអនុវត្ត​ធុរកិច្ច​ប្រកដោយនិរន្តភាព ​និង​ទទួលខុសត្រូវ។
សម្រាប់​ព័ត៌មាន​លម្អិត​​ សូមចុចនៅទីនេះ