មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវបានចូលរួមក្នុង “វេទិកាធុរកិច្ចដែលមានទំនួលខុសត្រូវសហភាពអឺរ៉ុប និងសិទ្ធិមនុស្ស”ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។នាកម្មវិធីនេះ មជ្ឈមណ្ឌល RBHបានរៀបចំវគ្គអមវេទិកាក្រោមចំណងជើងថា “ការលើកកម្ពស់សិទ្ធិមនុស្ស និងការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្នែកបរិស្ថាន៖ ការវាយតម្លៃឥទ្ធិពលនៃមណ្ឌលអាជីវកម្មមានទំនួលខុសត្រូវក្នុងខ្សែច្រវាក់ផ្គត់ផ្គង់វាយនភ័ណ្ឌ និងកាត់ដេរអាស៊ី។”
វេទិកានោះ បាននាំភាគីពាក់ព័ន្ធនៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមគ្នាលើកកម្ពស់ការយល់ដឹង ការកសាងសមត្ថភាព វាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមរៀនពីបទពិសោធន៍ និងជំរុញឱ្យមានការពិភាក្សាពហុភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់ឱ្យមានការអនុវត្តធុរកិច្ចដែលមានទំនួលខុសត្រូវ។ មជ្ឈមណ្ឌល RBH បានបង្ហាញអំពីផលប៉ះពាល់សិទ្ធិមនុស្ស និងភាពត្រឹមត្រូវផ្នែកបរិស្ថាន(HREDD)ចំពោះរោងចក្រនៅកម្ពុជា និងបង់ក្លាដែស និងកម្រិតគាំទ្រដល់រចនាសម្ព័ន្ធក្នុងប្រទេសផលិតដូចជាមណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ (RBHs) កំពុងជួយតួអង្គដែលជាខ្សែច្រវាក់ផ្គត់ផ្គង់សកល។វេទិកានោះ ចែករំលែកអំពីបទពិសោធន៍កម្រិតប្រទេសមកពីអាស៊ី។
ដើម្បីអានព័ត៌មានលម្អិតអំពីវេទិកានោះ សូមចុចនៅទីនេះ។