វេទិកា​ធុរកិច្ចដែលមានទំនូលខុសត្រូវ​សហភាពអឺរ៉ុប​ ​និង​សិទ្ធិកុមារ​​អាស៊ីប៉ាស៊ីហ្វិក​

មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ​​បានចូលរួម​ក្នុង ​“វេទិកាធុរកិច្ច​ដែលមាន​ទំនួលខុសត្រូវ​សហភាពអឺរ៉ុប​ និង​សិទ្ធិមនុស្ស”​ដែល​ប្រព្រឹត្តទៅ​នៅទីក្រុងបាងកក ​ប្រទេសថៃ​ចាប់ពីថ្ងៃទី០៦ ​ដល់​ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០២៣។​​នាកម្មវិធីនេះ​ មជ្ឈមណ្ឌល ​RBH​បានរៀបចំ​វគ្គអមវេទិកា​​ក្រោមចំណងជើងថា​ “ការលើកកម្ពស់​សិទ្ធិមនុស្ស​ ​និង​ការពិនិត្យផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ផ្នែកបរិស្ថាន៖​ ការវាយតម្លៃ​ឥទ្ធិពល​នៃ​មណ្ឌលអាជីវកម្ម​មានទំនួលខុសត្រូវ​ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​វាយនភ័ណ្ឌ ​និង​កាត់ដេរអាស៊ី។”

អានបន្ថែម

ឱកាស​ប្រែក្លាយ​សំណល់​វាយនភ័ណ្ឌ​សម្រាប់​វាយនភ័ណ្ឌ​ សម្លៀកបំពាក់ ​និង​ស្បែកជើង​វិលជុំ​នៅកម្ពុជា​

នៅថ្ងៃទី១៦ ​ខែឧសភា​ ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ​Hyatt Regency Phnom Penh ​អង្គការ​ ​Global Fashion Agenda ​អង្គការ ​​GIZ​ និង​មជ្ឈមណ្ឌល RBH បានរៀបចំ​សិក្ខាសាលា​ស្ដីពី​វាយនភ័ណ្ឌ ​និង​សម្លៀកបំពាក់​វិលជុំ​​ ដើម្បី​ធ្វើការពិភាក្សា​រកមធ្យោបាយ​ផ្ដល់តម្លៃ​ដល់សំណល់​វាយនភ័ណ្ឌ ​និង​បង្កើត​គំរូធុរកិច្ច​វិលជុំ​ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់​ និង​ស្បែកជើង​​ដែល​ផ្ដល់ប្រយោជន៍​ដល់​ប្រទេសកម្ពុជា។

អានបន្ថែម

វេទិកាធុរកិច្ច

គម្រោង​រោងចក្រ​កាន់តែប្រសើរ​នៅកម្ពុជា ​(BFC) ​និង​សមាគម​វាយនភណ្ឌ សម្លៀកបំពាក់​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ​នៅកម្ពុជា​​បានសហការរៀបចំ​វេទិកាធុរកិច្ច​​រយៈពេលពីរថ្ងៃ ​នៅថ្ងៃទី១៥-១៦​ ខែមីនា​ ឆ្នាំ២០២៣។​កម្មវិធីនេះ​ផ្ដោតលើ​ឱកាស​នៅក្នុង​ឧស្សាហកម្ម​​បញ្ហាប្រឈម ​និង​ភាពជាដៃគូ ដើម្បីធ្វើឱ្យ​វិស័យនោះ​កាន់តែ​ប្រសើរឡើងថែមទៀត​ និង​កាន់តែ​មានលក្ខណៈ​ប្រកួតប្រជែង​ខ្ពស់។

អានបន្ថែម

ខួប១០​ឆ្នាំនៃសិទ្ធិកុមារ​ និងគោលការណ៍ធុរកិច្ច​ (CRBP)

កាលពី​១០​ឆ្នាំមុន ​សិទ្ធិកុមារ ​និង​គោលការណ៍ធុរកិច្ច ​ត្រូវ​បានបង្កើតឡើង​ដើម្បី​ផ្ដល់​ការណែនាំ​សម្រាប់​វិស័យធុរកិច្ច​ក្នុងការ​ដោះស្រាយ​ឥទ្ធិពល​លើកុមារ។ ​មជ្ឈមណ្ឌល ​RBH​បានធ្វើបទបង្ហាញ ​និង​ធ្វើបច្ចុប្បន្នភាព​អំពី​ច្បាប់​ទាំងអស់​​ និង​និន្នាការ​ដែលមាន​ពាក់ព័ន្ធនឹង​ច្បាប់ថ្មីៗ​នៅអឺរ៉ុប ​និង​ជាសកល​​ព្រមទាំង​របៀប​ដែលច្បាប់ ​និង​និន្នការ​ទាំងនោះ​មានឥទ្ធិពល​លើ​ធុរកិច្ច​នៅអាស៊ី។

អានបន្ថែម

ព្រឹត្តិការណ៍ Breakfast Talk៖ ការទប់ស្កាត់​ការបៀតបៀន​ផ្លូវភេទ​នៅ​កន្លែងការងារ

មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ​ (មាន​ទីស្នាក់ការ​នៅ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំនៅ​កម្ពុជា) ​ក្រោម​កិច្ចសហការ​ជាមួយ​​សមាគម​សហគ្រិនស្រ្តី​កម្ពុជា ​(ស.ស.ស.ក) ​និង​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​រួមគ្នា​រៀបចំ​កម្មវិធី Breakfast Talk ​ស្ដីពី​​“ការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ” ​នៅថ្ងៃទី២៧​ ខែកុម្ភៈ ​ឆ្នាំ២០២៣​នៅ​ភោជនីយដ្ឋាន ​Topaz។

អានបន្ថែម

វេទិកា ​OECD​ ស្ដីពី​ភាពត្រឹមត្រូវ​ក្នុង​វិស័យកាត់ដេរ ​និង​ស្បែកជើង

មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ​ (RBH) ​របស់​សភាពាណិជ្ជកម្មអឺរ៉ុប​ប្រចាំនៅ​កម្ពុជា​​(តាមរយៈកម្មវិធី ​FABRIC ​របស់អង្គការ​​GIZ) ​បានចូលរួម​នៅក្នុង​វេទិកា​ OECD ​ឆ្នាំ២០២៣​ស្ដីពី​ការពិនិត្យផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ក្នុង​វិស័យកាត់ដេរ ​និង​ស្បែកជើង​​នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣។

អានបន្ថែម

មានសំណួរ?

សូមទាក់ទងមកយើងខ្ញុំដោយសេរី​ ប្រសិនបើអ្នកមានសំណួរណាមួយ។​​យើងតែងតែរីករាយក្នុងការជួយអ្នក។

ដៃគូ និងស្ថាបនិករបស់យើង