សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអង្គការ GIZ បានរៀបចំដំណើរការមណ្ឌលអាជីវកម្មមានទំនួលខុសត្រូវលើកដំបូងនៅថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
មជ្ឈមណ្ឌល RBH នេះមានគោលបំណងចម្បងពង្រឹងសមត្ថភាពសម្រាប់វិស័យនាំចេញក្នុងប្រទេសកម្ពុជា ដើម្បីស្របតាមស្តង់ដារការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្នែកសង្គម និងបរិស្ថានថ្មីនៅកម្រិតសកល។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) មានមោទកភាពដែលរៀបចំបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌល RBH នៅថ្ងៃទី២៨ ខែវិច្ឆិកា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។