មណ្ឌលអាជីវកម្មមានទំនួលខុសត្រូវ (RBH) របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(តាមរយៈកម្មវិធី FABRIC របស់អង្គការGIZ) បានចូលរួមនៅក្នុងវេទិកា OECD ឆ្នាំ២០២៣ស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
មជ្ឈមណ្ឌល RBH មានឱកាសធ្វើបទបង្ហាញណែនាំខ្លួននៅក្នុងកម្មវិធីអមវេទិកានេះដោយធ្វើការផ្សព្វផ្សាយអំពីការអនុវត្តសិទ្ធិមនុស្ស និងការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្នែកបរិស្ថាន (HREDD) នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកលនៅកម្ពុជា និងការចែករំលែកចំណេះដឹង និងការអនុវត្តល្អជាមួយមជ្ឈមណ្ឌល RBH ផ្សេងៗដែលមកពីប្រទេសវៀតណាម និងបង់ក្លាដេស។
កម្មវិធីនេះ បានបង្ហាញអំពីតម្រូវការ និងអត្ថប្រយោជន៍របស់មជ្ឈមណ្ឌល RBHសម្រាប់រោងចក្រផលិត និងចែករំលែកអំពីទស្សនវិស័យជាក់លាក់នៅកម្រិតប្រទេសស្ដីពីការបំពេញតាមលក្ខខណ្ឌតម្រូវនៃការពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់វាយនភណ្ឌ និងកាត់ដេរនៅអាស៊ី។