សៀវភៅណែនាំនេះជួយអ្នកនៅក្នុងការរៀបចំស្ថាប័នរបស់អ្នកឲ្យបានរួចរាល់ក្នុងការអនុវត្តការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងផ្នែកបរិស្ថាន (HREDD)។ សៀវភៅណែនាំនេះបង្កើតឡើងសម្រាប់៖
- អ្នកគ្រប់គ្រងរោងចក្រ និងអ្នកធ្វើការសម្រេចចិត្តជាន់ខ្ពស់
- ប្រសិនបើអាចអនុវត្តបាន អ្នកទទួលខុសត្រូវផ្នែកច្បាប់ និងអនុលោមភាព ធនធានមនុស្ស និង/ឬប្រតិបត្តិការ
សៀវភៅណែនាំនេះផ្តោតលើសំណួរថាតើ HREDD គឺជាអ្វី និងហេតុអ្វី អ្នកគួរអនុវត្តវានៅក្នុងស្ថាប័នរបស់អ្នក។ អ្នកក៏នឹងឃើញផងដែរនូវទិដ្ឋភាពទូទៅនៃឧបករណ៍ និងធនធានដែលជួយអ្នកទៅលើរបៀបដោះស្រាយ HREDD។
មិនមាន “វិធីសាស្រ្តមួយអាចដោះស្រាយបានគ្រប់បញ្ហា” នៅក្នុងការអនុវត្ត HREDD នោះទេ។ គ្មាននរណាម្នាក់អាចប្រាប់អ្នកឲ្យច្បាស់ពីអ្វីដែលត្រូវធ្វើនោះទេ ព្រោះតែស្ថាប័នរបស់អ្នកមានទម្រង់ហានិភ័យខុសៗគ្នា ហើយមានតែអ្នកប៉ុណ្ណោះដែលដឹងថាអ្វីដែលត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។ សៀវភៅណែនាំនេះមិនមែនជាបញ្ជីផ្ទៀងផ្ទាត់មួយជំហានម្តងមួយៗទេ ព្រោះ HREDD គឺជាដំណើរការដែលបន្តទៅមុខគ្មានថ្ងៃបញ្ចប់ ឬមានលក្ខណៈល្អឥតខ្ចោះឡើយ តែចំណុចនេះមិនមែនជាបញ្ហាឡើយ។ គោលដៅនោះ គឺអ្នកត្រូវបង្កើតវិធីសាស្ត្រដោះស្រាយ HREDD ដែលត្រឹមត្រូវសម្រាប់អ្នក អាជីវកម្មរបស់អ្នក និងអ្នកដែលអាចរងផលប៉ះពាល់ដោយសារប្រតិបត្តិការរបស់អ្នក។