វគ្គបណ្តុះបណ្តាលអំពី ការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD)
មជ្ឍមណ្ឌលធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (RBH) ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការ GIZ FABRIC Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលក្នុងភាពជាដៃគូជាមួយនឹងវិទ្យាស្ថាន បណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់លោកអ្នកថា ការចុះឈ្មោះសម្រាប់វគ្គបណ្តុះបណ្តាលលើ ការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) នេះបានបើកហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែមករា និងថ្ងៃទី ៣១ ខែមករា ២០២៥ (កន្លះថ្ងៃសម្រាប់ការតាមដាន) នៅវិទ្យាស្ថាន បណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីធ្វើការរៀបចំការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) ប្រកបដោយប្រសិទ្ធភាព ដែលជាប្រធានមួយកើនឡើងនូវភាពពាក់ព័ន្ធគ្នាជាអន្តរជាតិ។ គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីនិរន្តរភាពនៃរោងចក្រកាត់ដេរ និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ ព័ត៌មានលម្អិតអំពីវគ្គបណ្តុះបណ្តាល កាលបរិច្ឆេទ: ថ្ងៃទី ១៦-១៧ ខែមករា និង ៣១ (កន្លះថ្ងៃសម្រាប់ការតាមដាន) ម៉ោង: 0៨:00 ព្រឹក – 0៤:00 ល្ងាច រយៈពេល: ២.៥ ថ្ងៃ បង្រៀនជាភាសា: ខ្មែរ…