របាយការណ៍សង្ខេបអំពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (GFT) ព្រឹត្តិបត្រព័ត៌មាន លេខ៣
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ សិ្ថរភាពនយោបាយ ថ្លៃដើមផលិតកម្ម និងប្រាក់ឈ្នួលប្រកួតប្រជែង ការទទួលបានការអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល គឺជាគុណសម្បត្តិប្រៀបធៀបរបស់វិស័យនេះ ដែលធ្វើឲ្យឧស្សាហកម្មនេះរិកចម្រើន និងក្លាយជាសសរស្តម្ភនៃកំណើនសេដ្ឋិកិច្ច។ យោងតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ GFT របស់កម្ពុជា ២០២២-២០២៧ ផលិតផលសម្លៀកបំពាក់នៅតែរក្សាបានជា ៧០% នៃចំែកនៃការនំាចេញរបស់ឧស្សាហកម្មចាប់តាំងពីឆ្នាំ ២០០៩ ខណៈដែលកម្ពុជាក៏បានធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀតដូចជាកង់ គ្រឿងបន្លាស់អេឡិចត្រូនិច។ លើសពីនេះ ការនំាចេញផលិតផលធ្វើដំណើរ (ឬកាបូប) ដូចជា វ៉ាលី កាបូបស្ពាយ កាបូបដាក់លុយ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដែលបានផ្តល់ដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦។