ចាប់ផ្តើម​ដំណើរ​របស់អ្នក​ឆ្ពោះទៅរក​និរន្តរភាព​ជាមួយ​នឹង​ការប្រើប្រាស់​កម្រង​សំណួរ​ស្វ័យវាយតម្លៃ​ដែលងាយស្រួល​ប្រើប្រាស់​របស់​​យើង សម្រាប់​ក្រុមហ៊ុន​ដែលកំពុងប្រតិបត្តិការ​ក្នុង​ប្រទេសកម្ពុជា។ កម្រងសំណួរណែនាំនេះ ត្រូវបានរចនាឡើង ដើម្បី​ជួយ​អ្នក​ឱ្យយល់ដឹង​កាន់តែច្បាស់​អំពី​ការអនុវត្ត​និរន្តរភាព​បច្ចុប្បន្ន​របស់អ្នក និង​កំណត់រក​ចំណុច​ត្រូវកែលម្អ។​
នៅពេល​បញ្ចប់កម្រង​សំណួរនេះ​ អ្នក​ក៏អាច​ចូល​ទៅប្រើប្រាស់​ធនធាន និង​ឧបករណ៍​បន្ថែម​ផ្សេងទៀត​នៅលើ​វែបសាយត៍នេះ​ ដើម្បី​ជួយអ្នក​ឱ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​និរន្តរភាព​  ព្រមទាំង​ចាត់វិធានការ​ប្រកបដោយ​អត្ថន័យ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ជាវិជ្ជមាន។​
ប្រសិនបើត្រូ​​វការជំនួយបន្ថែម ឬមាន​សំណួរជាក់លាក់​ណាមួយ សូមទាក់ទង​មកកាន់​ក្រុមការងារមជ្ឈមណ្ឌល RBH!

 


កម្រងសំណួរ

ការអនុវត្ត HREDD - កម្រិតចំណេះដឹង - ការយល់ដឹង

01. តើ​អ្នក​ដឹង​អំពី​បទប្បញ្ញត្តិ​ត្រួតពិនិត្យ​ភាពត្រឹមត្រូវ​ស្ដីពី​ការការពារសិទ្ធិមនុស្ស និងបរិស្ថានថ្មីទេ?

ការអនុវត្ត HREDD - លក្ខខណ្ឌតម្រូវខ្សែសង្វាក់ផ្គត់ផ្គង់

02. តើអ្នកទិញ អតិថិជន វិនិយោគិន ឬតួអង្គផ្សេងទៀតមានលក្ខខណ្ឌតម្រូវនិរន្តរភាពជាក់លាក់សម្រាប់ក្រុមហ៊ុនរបស់អ្នក និងអ្នកផ្គត់ផ្គង់របស់ខ្លួនឬទេ?

បុគ្គលិក

03. តើក្រុមហ៊ុនរបស់អ្នកមានអ្នកគ្រប់គ្រងដែលទទួលខុសត្រូវចំពោះផលប៉ះពាល់សង្គម និងបរិស្ថានដែរឬទេ?

ក្រមប្រតិបត្តិ

04. តើក្រុមហ៊ុន​របស់អ្នក​មាន​ក្រមប្រតិបត្តិ (CoC) ដែរឬទេ?

យុទ្ធសាស្ត្រ បរិស្ថាន

05. តើក្រុមហ៊ុន​របស់អ្នក​មានយុទ្ធសាស្ត្រ ឬ​គោលដៅ​បរិស្ថាន​ដែលបានកំណត់​សម្រាប់ឆ្នាំបន្ទាប់ដែរ ឬទេ?

យុទ្ធសាស្ត្រសិទ្ធិមនុស្ស

06. តើក្រុមហ៊ុន​របស់អ្នក​មានយុទ្ធសាស្ត្រ ឬ​គោលដៅ​ដែលបានកំណត់សម្រាប់​ការកែលម្អលក្ខខណ្ឌ​ការងារ​ និងការគោរព​សិទ្ធិមនុស្ស​ដែរ ឬទេ?

ការវិភាគហានិភ័យ

07. តើក្រុមហ៊ុនរបស់អ្នកមានដំណើរការវាយតម្លៃហានិភ័យដើម្បីកំណត់រកស្ថានភាពគ្រោះថ្នាក់ និងហានិភ័យជាក់ស្តែង និងដែលអាចនឹងកើតឡើងទាក់ទងនឹងផលប៉ះពាល់សិទ្ធិមនុស្ស និងបរិស្ថានដែរឬទេ?

វិធានការបង្ការ

08. តើក្រុមហ៊ុនរបស់អ្នកចាត់វិធានការដើម្បីការពារការរំលោភសិទ្ធិការងារ ឬការប៉ះពាល់បរិស្ថាន ឧ. ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតដែរឬទេ?

នីតិវិធីប្ដឹងតវ៉ា

09. តើក្រុមហ៊ុនរបស់អ្នក មានផ្តល់យន្តការប្ដឹងតវ៉ា ក្នុងលក្ខណៈមួយ ដែលនិយោជិតអាចដាក់ពាក្យប្ដឹងតវ៉ាទាក់ទងនឹងលក្ខខណ្ឌការងារ និងស្វែងរកការដោះស្រាយសម្រាប់បញ្ហាទាំងនោះដែរឬទេ?

រាយការណ៍ កត់ត្រាឯកសារ និងផ្សព្វផ្សាយ

10. តើក្រុមហ៊ុនរបស់អ្នកមានដំណើរការកត់ត្រា តាមដាន និងរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ខ្លួនដែរឬទេ? ដំណើរការនេះអាចរួមមានការប្រើប្រាស់ឧបករណ៍ ប្រព័ន្ធតាមដាន ឬសន្លឹកទិន្នន័យពិសេស

វិញ្ញាបនបត្រ

11. តើក្រុមហ៊ុនមានទទួលបានវិញ្ញាបនបត្រពាក់ព័ន្ធនឹងបរិស្ថាន ឬទំនួលខុសត្រូវសង្គម (ឧ. ISO 14001 ឬ SA8000) សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែរឬទេ?

ជំនួយចាំបាច់

12. តើ​អ្នក​ជឿ​ថា​ក្រុមហ៊ុន​របស់​អ្នក​អាចនឹង​មាន​ផែនការកែ​លម្អ​នីតិវិធី​ណា​មួយ​ដែល​មាន​រៀបរាប់ខាង​ក្រោម​នា​ពេល​អនាគត​ដែរ​ឬ​ទេ?
  • បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យ
  • ធ្វើការវិភាគ ហានិភ័យត្រឹមត្រូវ និងការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្ស និងបរិស្ថាន
  • កំណត់វិធានការបង្ការ និងវិធានការដោះស្រាយ
  • គ្រប់គ្រងសកម្មភាពរាយការណ៍ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវ

មូលដ្ឋានស្ម័គ្រចិត្ត

ប្រសិនបើអ្នកចង់ទាក់ទងជាមួយ RBH សូមទុកព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នក។

ទិន្នន័យដែលប្រមូលបានតាមរយៈកម្រងសំណួរតាមអនឡាញនេះ នឹងត្រូវបានចាត់ទុកជាទិន្នន័យសម្ងាត់បំផុត ហើយមិនត្រូវបានបង្ហាញដល់ភាគីទីបីណាមួយឡើយ ក្រៅពីក្រុមការងារមជ្ឈមណ្ឌល RBH Cambodia (Eurocham និង GIZ FABRIC Cambodia)។ របាយការណ៍ ចុងក្រោយដែលបានបង្កើតឡើងតាមរយៈកម្រងសំណួរនេះ គឺមានលក្ខណៈអនាមិកទាំងស្រុង ហើយនឹងមិនមានបញ្ចូលព័ត៌មានណាមួយដែលអាចកំណត់អត្តសញ្ញាណបានឡើយ។ ការចូលរួមរបស់អ្នកក្នុងដំណើរការវាយតម្លៃនេះ ធ្វើឡើងដោយជាស្ម័គ្រចិត្ត ហើយអ្នកសម្រេចចិត្តឈប់នៅពេលណាក៏បាន។ តាមរយៈការបំពេញកម្រងសំណួរនេះ មានន័យថា អ្នកទទួលស្គាល់ថាអ្នកបានអាន និងយល់អំពីសេចក្តីថ្លែងស្ដីពីឯកជនភាពរបស់យើង ព្រមទាំងយល់ព្រមឱ្យយើងប្រើប្រាស់ទិន្នន័យរបស់អ្នក ដូចដែលបានពិពណ៌នានៅទីនេះ។