មកទល់ពេលនេះ ក្រុមហ៊ុនទាំងឡាយបានអនុវត្តដំណើរការត្រឹមត្រូវស្ដីពីសិទ្ធិមនុស្ស និងបរិស្ថានដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ ដូចជា គោលការណ៍ណែនាំរបស់អង្គការ UNGPs និងអង្គការ OECD ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្របខណ្ឌស្ម័គ្រចិត្តបែបនេះពុំអាចផ្តល់នូវភាពប្រាកដប្រជាផ្នែកច្បាប់បានឡើយ ដូច្នេះហើយ ក្រុមហ៊ុនទាំងនោះពុំមានអានុភាពគ្រប់គ្រាន់ក្នុងកែលម្អលទ្ធផលអនុវត្តការងារដំណើរការត្រឹមត្រូវរបស់ក្រុមហ៊ុនទាំងឡាយ។
អាស្រ័យហេតុនេះទើបប្រទេសនានាដូចជា អាល្លឺម៉ង់, ចក្រភពអង់គ្លេស, បារាំង, និងហូឡង់បានចាប់ផ្តើមបង្កើត និងអនុវត្តបទប្បញ្ញត្តិដំណើរការត្រឹមត្រូវ ឬដាក់សំណើរឲ្យមានច្បាប់ថ្មី ដោយយកគំរូតាម UNGPs។
ដើម្បីជំនះនូវភាពបែកខ្ញែកគ្នានៃវិធានជាតិស្ដីពីកាតព្វកិច្ចដំណើរការត្រឹមត្រូវពាក់ព័ន្ធនឹងនិរន្តរភាពរបស់សាជីវកម្ម គណៈកម្មការសហភាពអ៊ឺរ៉ុបបានបោះផ្សាយនូវសេចក្តីព្រាងណែនាំស្តីពីដំណើរការត្រឹមត្រូវនៃនិរន្តរភាពសាជីវកម្ម។ សេចក្តីណែនាំនេះនឹងបង្កើតក្របខណ្ឌច្បាប់លើកទីមួយ និងដូចៗគ្នាពាសពេញអ៊ឺរ៉ុបទាំងមូលសម្រាប់កាត្វកិច្ចដំណើរការត្រឹមត្រូវស្ដីពីសិទ្ធិមនុស្ស និងបរិស្ថានចំពោះក្រុមហ៊ុនទាំងឡាយ។